✓ Accepted · Oral presentationAgriculture & Food Technology
ស្រេង សាម៉ន

Effects of Rice Paddy Herb (Limnophila aromatica) Meal Supplementation on the Growth Performance of Japanese Quails (Coturnix japonica) at Preah Norodom Sihamoni General Education and Technical High School, Kampot Province

ឥទ្ធិពលនៃការបន្ថែមម្សៅម្អមក្នុងចំណីផ្សំលើការលូតលាស់របស់ក្រួចសាច់(Coturnix japonica) នៅវិ.ច.ប.ព្រះនរោត្ដមសីហមុនី ខេត្ដកំពត

ស្រេង សាម៉ន*, ជាវ សូម៉ាលីន, គី សីហា, ធឿង សុភក្ដណា, អិន គឿន

MoEYS — Other Department

Abstract

ការពិសោធនេះបានធ្វើឡើងនៅដីស្រែចំការវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះនរោត្តមសីហមុនី ខេត្តកំពត ដែលមានរយៈពេល៤សប្តាហ៍គិតចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ គោលបំណងក្នុងការពិសោធនេះ គឺសិក្សាអំពីកម្រិតប្រើប្រាស់ម្សៅម្អមក្នុងចំណីផ្សំលើការលូតលាស់របស់ក្រួចសាច់។ កូនក្រួចមិនគិតញីឈ្មោលអាយុពីរសប្ដាហ៍ចំនួនសរុប ២៤០ក្បាលត្រូវបានប្រើប្រាស់ក្នុងការពិសោធ និងបែងចែកដោយចៃដន្យតាមគំរូប្លង់(CRD) ដោយមាន ៤បច្ច័យនិង៣សាហើយក្នុងមួយសាមានក្រួច២០ក្បាល។ បច្ច័យចំណីពិសោធន៍ T០ , T១ ,T២ , និងT៣ ប្រើប្រាស់ម្សៅម្អមកម្រិត ០%, ២%, ៤%, និង៦%នៃចំណីផ្សំតាមលំដាប់រៀងគ្នា។ តាមរយៈលទ្ធផលពិសោធរយៈពេល៤សប្តាហ៍បានបង្ហាញថា ទម្ងន់មធ្យមប្រចាំសប្តាហ៍នៃបច្ច័យពិសោធន៍ទាំងអស់មានភាពខុសគ្នា (P<0.05) ដោយបច្ច័យ T៣(១២០,៨០ ក្រាម/ក្បាល) មានទម្ងន់មធ្យមប្រចាំសប្ដាហ៍ខ្ពស់ជាងបច្ច័យ T១(១១៥,៣៧ ក្រាម/ក្បាល) T០(១១៤,៧៨ ក្រាម/ក្បាល) និង T២(១១៤,៤៦ ក្រាម/ក្បាល)។ ចំណែកឯកំណើនទម្ងន់មធ្យមប្រចាំថ្ងៃនៃបច្ច័យពិសោធន៍ទាំងអស់ក៏មានភាពខុសគ្នា (P<0.05) ដោយបច្ច័យ T៣ (៤,៣២ ក្រាម/ក្បាល/ថ្ងៃ) មានកំណើនទម្ងន់មធ្យមប្រចាំថ្ងៃខ្ពស់ជាងបច្ច័យ T០(៤,១០ ក្រាម/ក្បាល/ថ្ងៃ) T១(៤,១២ ក្រាម/ក្បាល/ថ្ងៃ) និងT២(៤,០៩ ក្រាម/ក្បាល/ថ្ងៃ)។ បរិមាណចំណីស៊ីចូលមធ្យមប្រចាំថ្ងៃនៃបច្ច័យពិសោធន៍ទាំងអស់មិនមានភាពខុសគ្នា (P>0.05) ដោយបច្ច័យ T៣(១៧,១០ ក្រាម/ក្បាល/ថ្ងៃ) មានបរិមាណចំណីស៊ីចូលប្រចាំថ្ងៃប្រហាក់ប្រហែលជាមួយបច្ច័យ T០(១៥,៩២ ក្រាម/ក្បាល/ថ្ងៃ) T១(១៦,០៨ ក្រាម/ក្បាល/ថ្ងៃ) និងT២(១៧,០៨ ក្រាម/ក្បាល/ថ្ងៃ)។ សន្ទស្សន៍នៃការប្រើប្រាស់ចំណីជាមធ្យមនៃបច្ច័យពិសោធន៍មិនមានភាពខុសគ្នា (P>0.05) ដោយបច្ច័យ T៣ (៣,៩៦) ប្រហាក់ប្រហែលជាមួយបច្ច័យ T០(៣,៨៨) T១(៤,០៨) និងT២(៤,១៨)។ ដោយក្នុងនោះបច្ច័យចំណីពិសោធនីមួយៗគ្មានអត្រាក្រួចស្លាប់នោះទេ។ ដូចនេះយើងអាចសន្និដ្ឋានបានថា ការប្រើប្រាស់ម្សៅម្អមក្នុងកម្រិត ៦% នៃចំណីផ្សំបានធ្វើឱ្យក្រួចមានការលូតលាស់ល្អប្រសើរទាំងបរិមាណចំណីស៊ីចូល និងសន្ទស្សន៍នៃការប្រើប្រាស់ចំណី ព្រមទាំងមិនធ្វើឱ្យមានអត្រាស្លាប់នោះទេ។ ម្សៅម្អមអាចប្រើប្រាស់ជាចំណីបន្ថែមក្នុងចំណីរបស់ក្រួចដោយមិនបង្កឱ្យមានផលរំខានអវិជ្ជមានដល់ផលិតកម្មនោះឡើយ។

Keywords: ម្សៅម្អម, ការលូតលាស់, បរិមាណចំណី, ក្រួចសាច់

About the presenter

ស្រេង សាម៉ន
Mr SRENG Samorn
Technical Teacher and Researcher, Preah Norodom Sihamoni General Education and Technical High School
In the programme
Day 1: Thursday, November 5, 2026 · 14:45–15:00 · Room 2 · Conference Hall
STEM and Applied Research

Join us at the Forum, 5–6 November 2026, Institute of Technology of Cambodia.

Are you the author? Sign in to My NRF to share this abstract.