Abstract
ការសិក្សានេះមានគោលបំណងវិភាគកត្តាកំណត់ដែលជះឥទ្ធិពលលើបំណងបន្តប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមយុវជនជំនាន់ Z នៅប្រទេសកម្ពុជា។ ការសិក្សានេះក៏បានពិនិត្យផងដែរអំពីតួនាទីរបស់ការពេញចិត្តរបស់អ្នកប្រើប្រាស់ដែលបានភ្ជាប់អថេរហេតុលើអថេរផលស(បំណងបន្តប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត)។ ការស្រាវជ្រាវបានប្រើវិធីសាស្ត្រប្រមូលទិន្នន័យតែមួយលើក (cross-sectional design) ដោយអនុវត្តវិធីសាស្ត្រស្រាវជ្រាវបែបបរិមាណវិស័យ។ ទិន្នន័យត្រូវបានប្រមូលពីនិស្សិតសាកលវិទ្យាល័យចំនួន ៤០០ នាក់ ដែលជាអ្នកប្រើប្រាស់ AI យ៉ាងសកម្មនៅរាជធានីភ្នំពេញ ដោយប្រើវិធីសាស្ត្រជ្រើសរើសសំណាកបែបសមាមាត្រ (stratified sampling)។ ការសិក្សាច្របាច់បញ្ចូលទ្រឹស្តី Unified Theory of Acceptance and Use of Technology 2 (UTAUT2) និងទ្រឹស្តី Extended Expectation-Confirmation Model in Information Technology (EECM-IT) ដោយប្រើប្រាស់ Covariance-Based Structural Equation Modeling (CB-SEM) តាមរយៈកម្មវិធី SPSS AMOSដើម្បីវិភាគទិន្នន័យ។ តាមរយះការវិភាគ ការសិក្សារកឃើញថា ម៉ូដែលដែលបានប្រើ អាចពន្យល់បាន 72.5% នៃបម្រែបម្រួលក្នុងការពេញចិត្តរបស់អ្នកប្រើប្រាស់ និង 79.6% នៃបម្រែបម្រួលក្នុងបំណងបន្តប្រើប្រាស់ AI។ មួយវិញទៀត លទ្ធផលសិក្សាបានបង្ហាញថា តម្លៃដែលទទួលបានធៀបនឹងការចំណាយ (price value) ទំនុកចិត្ត (trust) និងការបញ្ជាក់នៃការរំពឹងទុក (confirmation) គឺជាកត្តាព្យាករណ៍ដ៏សំខាន់បំផុតនៃការពេញចិត្តរបស់អ្នកប្រើប្រាស់។ លើសពីនេះ ការពេញចិត្តរបស់អ្នកប្រើប្រាស់ ភាពច្នៃប្រឌិតផ្ទាល់ខ្លួន (personal innovativeness) និងកត្តារីករាយ (hedonic motivation) មានឥទ្ធិពលជាវិជ្ជមាន និងមានន័យស្ថិតិទៅលើបំណងបន្តប្រើប្រាស់ AI។ ការរកឃើញទាំងនេះផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់អ្នកអភិវឌ្ឍ AI និងគ្រឹះស្ថានអប់រំ ដោយគួរផ្តោតលើកំណត់តម្លៃនៃការប្រើប្រាស់បែប Freemium ការបង្កើនតម្លាភាព និងទំនុកចិត្តលើក្បួនដោះស្រាយ (algorithmic trust) ព្រមទាំងការបន្ថែមមុខងារដែលបង្កើនភាពរីករាយក្នុងការប្រើប្រាស់ ដើម្បីរក្សាការចូលរួមរបស់អ្នកប្រើប្រាស់ឌីជីថលជំនាន់ថ្មីជាមួយAI។ ការសិក្សានេះបានរួមចំណែកថ្មីដល់មូលដ្ឋានគ្រឹះនៃទ្រឹស្តី ដោយបញ្ចូលទ្រឹស្តី UTAUT2 និង EECM-IT រួមគ្នា ដើម្បីពន្យល់អំពីបំណងបន្តប្រើប្រាស់ AI ក្នុងបរិបទនៃប្រទេសកំពុងអភិវឌ្ឍ។
Keywords: AI Adoption, Gen Z, UTAUT-2, Extended Expectation-Confirmation Model (EECM-IT), User Satisfaction, Continuance Intention
About the presenter
Sokha Norng earned a PhD in Business Administration in 2022 from Beltei International University, Cambodia. He graduated with an MBA in General Management from Assumption University, Thailand in 2011 and graduated with a Bed. in TEFL from IFL in 2004. His field of research falls into business, marketing, leadership, and education technology. He was an Assistant Professor and is currently the Director of the Graduate School & the Chief of the Center for Research & Innovation at ACLEDA University of Business.
Join us at the Forum, 5–6 November 2026, Institute of Technology of Cambodia.
Are you the author? Sign in to My NRF to share this abstract.
